Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គ្រឿងញៀនធ្វើឲ្យអ្នកអន្ដរាយ! យុទ្ធនាការប្រឆាំងគ្រឿងញៀនទូទាំងប្រទេស ថ្ងៃទី២៨ ខែធ្នូ៖ បង្ក្រាបបាន១៧ករណី ឃាត់ខ្លួន៤២នាក់

28-12-2019 18:37

(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាបគ្រឿងញៀនខុសច្បាប់ ចំនួន១៧ករណី ដោយឃាត់ខ្លួនជនសង្ស័យ៤២នាក់។

បើយោងតាមរបាយការណ៍របស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់បានឲ្យដឹងថា ប្រភេទបទល្មើសរួមមាន៖ ជួញដូរ១៣ករណី ឃាត់ខ្លួន២៤នាក់ និងប្រើប្រាស់៤ករណី ឃាត់ខ្លួន១៨នាក់។

របាយការណ៍ដដែលបានឲ្យដឹងទៀតថា លទ្ធផលបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ មានចំនួនសរុប៩,៥៣១ករណី ដោយឃាត់មនុស្សចំនួន១៩៩៩១នាក់ (ស្រី ១,៣២០នាក់) (ជនបរទេស៤០១នាក់ ស្រី៦៤នាក់ មាន១២សញ្ជាតិ)៕