Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាវាទេសចរណ៍បរទេសដឹកភ្ញៀវជិត ៦០០នាក់ បានចូលចតនៅកំពង់ផែសមុទ្រខេត្តព្រះសីហនុ

26-12-2019 11:55

(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩នេះ នាវាទេសចរណ៍បរទេសមួយគ្រឿង បានដឹកភ្ញៀវទេសចរណ៍ចម្រុះជាតិសាសន៍ចំនួន ៥៧៧នាក់ បានចូលចតនៅកំពង់ផែអន្តរជាតិសមុទ្រខេត្តព្រះសីហនុ។

មន្រ្តីនគរបាលអន្តោប្រវេសន៍ ច្រកកំពង់ផែអន្តរជាតិសមុទ្រខេត្តព្រះសីហនុ បានឲ្យដឹងថា មាននាវាទេសចរណ៍បរទេសមួយគ្រឿង បានចូលចតកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ ដឹកភ្ញៀវទេសចរណ៍ចម្រុះជាតិសាសន៍ចំនួន ៥៧៧នាក់ មកទស្សនាប្រទេសកម្ពុជារយៈពេលមួយថ្ងៃ។

មន្ត្រីរូបនោះបានឲ្យដឹងទៀតថា នាវានេះមាននាវិកសរុប ៤២៧នាក់ មានដំណើរមកពីប្រទេសថៃ ចូលមកកម្ពុជា និងត្រឡប់ទៅប្រទេសវៀតណាមបន្តទៀត នៅវេលាម៉ោង១០យប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩៕