Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងរៀបចំដែនដី បង្ហាញលទ្ធផល២១ចំណុច ក្រោយសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ខ្លួន

25-12-2019 16:39

(ភ្នំពេញ)៖ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដំណើរការសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ ដែលមានសមាជិកចូលរួមសរុបចំនួន ៣២៤៣រូប។

សន្និបាតបានធ្វើឡើងក្រោមអធិបតីភាព ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយក្នុងនោះ អង្គសន្និបាតបាន ឯកភាពលើរបាយការណ៍ លទ្ធផលការងារឆ្នាំ២០១៩ របស់ក្រសួងរៀបចំដែនដី និងទិសដៅការងារសម្រាប់ឆ្នាំ២០២០ ចំនួន២១ចំណុច ដែលមានដូចខាងក្រោម៖