ស្រលាញ់ជីវីតអ្នកសូមកុំប្រើប្រាស់គ្រឿងញៀនសម្បីម្ដង! ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេសសម្រាប់ថ្ងៃទី២៣ ខែធ្នូ៖ បង្ក្រាប២០ករណី ឃាត់ខ្លួន៤៨នាក់
23-12-2019 19:01
(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩នេះបានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប២០ករណី ក្នុងនោះករណីប្រើប្រាស់៩ករណី និងជួញដូរ១១ករណី ឃាត់ខ្លួនជនសង្ស័យ៤៨នាក់។
របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃ២៣ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៩,៤១៨ករណី ឃាត់មនុស្ស១៩,៧៧២នាក់ (ស្រី១,៣០៤នាក់) ក្នុងនោះមានជនបរទេស៤០១នាក់ (ស្រី៦៤នាក់)៕