Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ជនឆបោកតាមវីង និង Facebook ២នាក់ ត្រូវកម្លាំងនគរបាលចាប់ខ្លួន នៅខេត្តបាត់ដំបង និងបញ្ជូនទៅតុលាការថ្ងៃនេះ

21-12-2019 11:52

(បាត់ដំបង)៖ ក្រុមអន្តរាគមន៍បង្ការ បង្ក្រាប នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកែប កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ បានចុះបង្ក្រាប និងចាប់ខ្លួនជនឆបោកតាមវីង និងតាម Facebook ចំនួន២នាក់ ស្ថិតនៅលើផ្លូវបេតុង ភូមិឡឥដ្ឋ សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

លោកឧត្តមសេន៍ត្រី ជេត វណ្ណនី ស្នងការរងនគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងនគរបាលបាននាំខ្លួនជនសង្ស័យ សេង ភារ៉ា ហៅពេទ្យ អាយុ២៩ឆ្នាំ មានទីលំនៅភូមិឈើទាល ឃុំឈើទាល ស្រុកបាណន់។

ក្រោយនាំខ្លួនមកកាន់ស្នងការដ្ឋានធ្វើការសាកសួររួច កម្លាំងនគរបាលក៏បានឈានទៅធ្វើការនាំខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ ឈុន ពិសិដ្ឋ អាយុ២៨ឆ្នាំ មានទីលំនៅភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង។

បច្ចុប្បន្នការិយាល័យជំនាញ កំពុងតែធ្វើការសាកសួរ រួចបញ្ជូនខ្លួនទៅតុលាការខេត្ត ដើម្បីចាត់ការតាមច្បាប់៕