Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ភ្ញៀវពិសេសប្រចាំសប្តាហ៍៖ បុគ្គលល្បីឈ្មោះ២រូបក្នុងវិស័យស្រូវអង្ករកម្ពុជា នឹងពន្យល់លម្អិតពី «មូលហេតុនៃការធ្លាក់ចុះតម្លៃស្រូវ និងដំណោះស្រាយបញ្ហាធ្លាក់ថ្លៃ» នៅថ្ងៃចន្ទនេះ !

02-12-2019 07:09

(ភ្នំពេញ)៖ កម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» សម្រាប់នៅថ្ងៃចន្ទ ទី០២ ខែធ្នូ ឆ្នាំ២០១៩នេះ បុគ្គលល្បីឈ្មោះ២រូប ក្នុងវិស័យស្រូវអង្ករកម្ពុជា រួមមាន៖ លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងលោកឧកញ៉ា ភូ ពុយ ប្រធានក្រុមប្រឹក្សាភិបាលធនាគារស្រូវ នឹងពន្យល់លម្អិតអំពី «មូលហេតុនៃការធ្លាក់ចុះតម្លៃស្រូវ និងដំណោះស្រាយបញ្ហាធ្លាក់ថ្លៃ»។

ការផ្សាយនៃកិច្ចសម្ភាសរវាងអង្គភាពព័ត៌មាន Fresh News និងបុគ្គលល្បីឈ្មោះទាំង២រូបនេះ ធ្វើឡើងនៅម៉ោង២រសៀល និងម៉ោង៩យប់ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩នេះ ហើយក៏នឹងមានការផ្សាយឡើងវិញ នៅម៉ោង២រសៀល ថ្ងៃអង្គារ ថ្ងៃសុក្រ និងថ្ងៃសៅរ៍ផងដែរ (ក្នុងសប្តាហ៍ដដែល)។

ដើម្បីដឹងថា កម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» ផ្តល់ជូនព័ត៌មានសំខាន់បែបណានោះ, សូមប្រិយមិត្តរង់ចាំ និងតាមដានការផ្សាយរបស់បណ្តាញព័ត៌មាន Fresh News, ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយតាមរយៈទូរទស្សន៍ខ្សែកាបទូទាំងប្រទេស, ទូរទស្សន៍ Fresh News, Computer, Facebook & Youtube Fresh News.