Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គោរពច្បាប់ចរាចរណ៍ បើកបរត្រឡប់មកផ្ទះវិញដោយសុវត្ថិភាព! ស្លាប់៣នាក់ និង១១នាក់រងរបួស ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃម្សិលមិញ

18-11-2019 06:52

​(ភ្នំពេញ​)៖​ របាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃ​ទី​១៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ បាន​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​៣​នាក់ និង​បាន​បង្ក​ឲ្យ​មាន​អ្នក​រង​របួសធ្ងន់​-​ស្រាល​១១​នាក់ ​(​ស្រី​២​នាក់​)​។​

​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​បាន​បញ្ជាក់​ថា​ គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​ និង​របួស​សរុប​ចំនួន​១៤​នាក់​ នៅ​ថ្ងៃ​ទី​១៧​ ខែ​វិ​ចិ្ឆ​កាម្សិលមិញ គឺ​កើតឡើង​ដោយសារ​ហេតុការណ៍​ប៉ះទង្គិច​ចំនួន​៧​លើក​ ៕​