Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមហ៊ុនធំៗចំនួន២ ធ្វើយុទ្ធនាការសប្បុរសធម៌ 3L រដូវកាលទី៤ ប្រគល់ថវិកា និងសម្ភារ ដល់អង្គការ អាហ្វេស៊ីបកម្ពុជា

16-11-2019 15:58

(ភ្នំពេញ)៖ ក្រុមហ៊ុន LION CORPORATION (THAILAND) LTD និងក្រុមហ៊ុនចែកចាយ TSNR Distribution Co., Ltd ជាក្រុមហ៊ុនផលិតនូវទំនិញប្រើប្រាស់ ប្រកបដោយគុណភាពខ្ពស់ ថៃ-ជប៉ុន នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានសហការគ្នាបរិច្ចាគនូវថវិកាចំនួន ៤០,០០០,០០០រៀល និងស្បែកជើងប៉ាតា ១១១គូ ទៅឲ្យអាហ្វេស៊ីបកម្ពុជា ដែលជាអង្គការគាំទ្រស្ត្រី និងកុមារដែលកំពុងប្រឈមនឹងការរំលោភបំពានសិទ្ធិមនុស្ស និងការរំលោភបំពាននានា ក៏ដូចជាផ្តល់ការអប់រំ និងផ្ដល់នូវក្ដីសង្ឃឹម ដើម្បីសេចក្ដីសុខសុភមង្គលនាពេលអនាគត។

កម្មវិធីសប្បុរសធម៌ 3L រដូវកាលទី៤ ដែលត្រូវបានរៀបចំឡើងដោយ ស៊ូគូប៊ូស៊ុ គឺដើម្បីផ្តល់ឱកាសឲ្យអ្នកគាំទ្រ Facebook Page របស់ស៊ូគូប៊ូស៊ុ បានរួមចំណែកជាផ្នែកមួយក្នុងការបរិច្ចាគ ក៏ដូចជាចូលរួមនូវសកម្មភាពនានា ដូចជាការលេងហ្គេមកម្សាន្ត ការទស្សនាភាពយន្ត ហើយជាពិសេស គឺមានឱកាសបានជួបជាមួយភ្ញៀវកិត្តិយសពិសេស គឺកញ្ញា រ៉េត ស៊ូហ្សាណា នៅរោងកុន Major សែនសុខ។

ទស្សនៈវិស័យ និងគោលបំណងនៃកម្មវិធីសប្បុរសធម៌ 3L (Life. Love. Laugh) គឺដើម្បីនាំមកនូវគុណភាពល្អប្រសើរឡើង នៃជីវិតដល់សង្គមកម្ពុជា នាំមកនូវសេចក្តីស្រឡាញ់ដល់គ្នាទៅវិញទៅមក ព្រោះសេចក្តីស្រឡាញ់ គឺមាននៅជុំវិញខ្លួនយើង ហើយនិងនាំមកនូវភាពសើចរីករាយមកឲ្យយើងទាំងអស់គ្នា៕