Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២០ ខែវិច្ឆិកា កម្ពុជានឹងមានភ្លៀងធ្លាក់តិចតួច, សីតុណ្ហភាពចុះត្រជាក់ក្នុងកម្រិតពី២១-២៥អង្សាសេ

15-11-2019 06:58

(ភ្នំពេញ)៖ ក្រសួងធនធានទឹកនិងឧតុនិយម បានបញ្ជាក់ថា តាមរយៈការតាមដានស្ថានភាពធាតុអាកាសជាប្រចាំទាំងនៅក្នុងតំបន់និងនៅកម្ពុជា សង្កេតឃើញថា៖ ជ្រលសម្ពាធខ្ពស់ បាននឹងកំពុងរំកិលចុះក្រោម និងមានឥទ្ធិពលមធ្យមលើកម្ពុជា។

ស្ថានភាពបែបនេះ ធ្វើឲ្យចាប់ពីថ្ងៃទី ១៤-២០ ខែវិច្ឆិកា ឆ្នាំ២០១៩ ៖

១៖ បណ្តាខេត្តនៅតំបន់វាលទំនាបភាគកណ្តាល ភាគពាយ័ព្យ តំបន់ជួរភ្នំដងរែក និងតំបន់ខ្ពង់រាបភាគឦសាន នឹងអាចមានភ្លៀងតិចតួចនៅផ្នែកខ្លះ ។ សីតុណ្ហភាពអប្បបរមា មានពី២១-២៣ °C និងសីតុណ្ហភាពអតិបរមាមានពី ២៧-២៩ °C ។

២៖ តំបន់វាលទំនាបភាគខាងក្រោម និងតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់តិចតួច។ សីតុណ្ហភាពអប្បបរមា មានពី២៣-២៥ °C និងសីតុណ្ហភាពអតិបរមា មានពី ២៨-៣០ °C ៕