Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សូមកុំប្រើប្រាស់ទូរស័ព្ទពេលកំពុងបើកបរ! ស្លាប់៣នាក់ និងរបួស១០នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១៤ ខែវិច្ឆិកាម្សិលមិញ

15-11-2019 06:55

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៦លើក បណ្ដាលឲ្យមនុស្សស្លាប់៣នាក់, របួសស្រាល៦នាក់ និងរបួសធ្ងន់៤នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, មិនប្រកាន់ស្ដាំ, ស្រវឹង និងមិនគោរពសិទ្ធិ៕