លោក ជាម យៀប និងលោក អ៉ឹម ឈុនលឹម ទទួលបានគោរមងារជា «កិត្តិសេដ្ឋាបណ្ឌិត» និង«កិត្តិនីតិកោសលបណ្ឌិត» ពីព្រះមហាក្សត្រ
14-11-2019 20:18
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ កម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ជូនលោក ជាម យៀប ជាកិត្តិសេដ្ឋាបណ្ឌិត និងលោក អ៉ឹម ឈុនលឹម ជាកិត្តិនីតិកោសលបណ្ឌិត ។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី១៤ ខែវិច្ឆិកានេះ។
សូមជម្រាបថា លោក អ៉ឹម ឈុនលឹម មានមុខតំណែងជាប្រធានក្រុមប្រឹក្សាធម្មនុញ្ញ។ ចំណែកលោក ជាម យៀប មានមុខតំណែងជាប្រធានគណ:កម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា៕
សូមអានព្រះរាជក្រឹត្យទាំងស្រុង៖