Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លទ្ធផលប្រណាំងទូក២០១៩៖ «សារាយតេជោសែនជ័យ» ជាប់លេខ១, «សម្តេចវិបុលបញ្ញាបារមីមានជ័យ» លេខ២ និង «គិរីវង្សសុខសែនជ័យ» លេខ៣ (Video inside)

12-11-2019 19:53

(ភ្នំពេញ)៖ ទីបំផុតកម្មវិធីប្រណាំងទូកង ប្រចាំឆ្នាំ២០១៩ បានបិទបញ្ចប់ហើយ ដោយលទ្ធផលបង្ហាញថា ទូក«សារាយតេជោសែនជ័យ» មកពីខេត្តកណ្ដាល ទទួលបានចំណាត់ថ្នាក់លេខ១, ទូកង «សម្តេចវិបុលបញ្ញាបារមីមានជ័យ» មកពីខេត្តតាកែវ ទទួលបានចំណាត់ថ្នាក់លេខ២ និង ទូកង «គិរីវង្សសុខសែនជ័យ» មកពីខេត្តតាកែវ ទទួលបានចំណាត់ថ្នាក់ លេខ៣។

ដោយឡែកសម្រាប់ ទូក ដែល មាន សោភ័ណភាពស្អាតជាងគេប្រចាំឆ្នាំ ២០១៩ វិញ ចំណាត់ថ្នាក់លេខ១ បានទៅលើទូក «ក្អែកសតេជោសែនជ័យ» មកពីរាជធានីភ្នំពេញ ចំណាត់លេខ២ បានទៅលើទូក «នរិន្ទរង្សីស្រីសពិជ័យចិត្របុត្រ» មកពីខេត្តបាត់ដំបង និងចំណាត់ថ្នាក់លេខ៣ បានទៅលើទូក «សុវណ្ណរាជសីហបារមីបន្ទាយមហានគរ» មកពីខេត្តបន្ទាយមានជ័យ៕