ដំណឹងបាត់សមាជិកគ្រួសារ! យុវតី ១៦ឆ្នាំម្នាក់ បាត់ចេញពីផ្ទះនៅម្ដុំផ្សារព្រែកជ្រៃ ខណ្ឌដង្កោ ពេលនេះគ្រួសារកំពុងដើររក
01-11-2019 18:01
(ភ្នំពេញ)៖ យុវតីម្នាក់អាយុ ១៦ឆ្នាំ ឈ្មោះ កន្ឌុល ស្រីពីន បានបាត់ចេញពីផ្ទះរយៈពេល២ថ្ងៃហើយ ពោលចាប់តាំងពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ ហើយនៅពេលនេះ ក្រុមគ្រួសារកំពុងដើររកអស់សព្វទីកន្លែង តែមិនឃើញនោះឡើយ។ យុវតី កន្ឌុល ស្រីពីន មានទីលំនៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ក្រុមគ្រួសាររបស់យុវតីខាងលើ បានឲ្យដឹងថា នៅថ្ងៃបាត់ខ្លួនចុងក្រោយ ចេញពីម្ដុំផ្សារព្រែកជ្រៃ ដោយជិះកង់បីទៅបែនឡាននៅផ្សារថ្មី ប៉ងធ្វើដំណើរបន្ដទៅខេត្តពោធិ៍សាត់ រួចបាត់ដំណឹងតែម្ដង។
ជាមួយគ្នានេះ ក្រុមគ្រួសាររបស់ក្មេងស្រី កន្ឌុល ស្រីពីន ក៏បានអំពាវនាវដល់សមត្ថកិច្ចពាក់ព័ន្ធ ជួយស្រាវជ្រាវលើករណីនេះ និងអំពាវនាវដល់ប្រជាពលរដ្ឋ ដែលឃើញភិនភាគយុវតីដូចក្នុងរូបថត សូមទាក់ទងក្រុមគ្រួសារ ដែលមានលេខទូរស័ព្ទ 093 539 394 /017 539 394៕