Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ហ៊ុយ វណ្ណៈ បន្ដជាប់ឆ្នោត ជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា អាណត្តិទី២ ដោយសំឡេង២០ លើ២០ (Video inside)

12-10-2019 11:47

(ភ្នំពេញ)៖ លោក ហ៊ុយ វណ្ណៈ បានបន្ដជាប់ឆ្នោតជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) សម្រាប់អាណត្តិទី២ ដោយសំឡេងបោះឆ្នោត ២០ លើ២០។ ពិធីបោះឆ្នោតនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩នេះ ក្នុងសមាជលើកទី២ អាណត្តិថ្មី ដឹកនាំការងាររយៈពេល ៣ឆ្នាំ បន្តឆ្នាំ២០១៩-២០២២ នៅអគារសេរីភាព តំបន់អភិវឌ្ឍន៍ថ្មី OCIC ជ្រោយចង្វារ។

សូមបញ្ជាក់ថា សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ត្រូវបានបង្កើតឡើងដោយ ការរួមដៃគ្នារវាងអ្នកកាសែត និងអតីតអ្នកកាសែត ដែលមានបទពិសោធន៍ បំរើការងារនៅស្ថាប័នជាតិ និងអន្តរជាតិផ្សេងៗគ្នា ដូចជាវិទ្យុ ទូរទស្សន៍ កាសែតបោះពុម្ព និងកាសែតអនឡាញ (Online) ដែលមានមូលដ្ឋាន នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ចាប់បដិសន្ធិនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦ ដោយមានសមាជិកស្ថាបនិកដំបូង ២០រូប ទីប្រឹក្សា ១០រូប និងប្រធានគណៈកម្មការចំនួន ៩រូប សុទ្ធសឹងជាអ្នកដឹកនាំផ្នែកសារព័ត៌មាន៕