Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

RUPP សម្ពោធសៀវភៅ «The Belt and Road Initiative and Its Implications for Cambodia’s Development»

12-10-2019 11:05

(ភ្នំពេញ)៖ មជ្ឈមណ្ឌលកម្ពុជាសម្រាប់ស្រាវជ្រាវផ្លូវសូត្រសមុទ្រសតវត្សទី២១ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) បានប្រារព្ធពិធីសម្ពោធសៀវភៅស្រាវជ្រាវរបស់ខ្លួនមួយ ដែលមានចំណងជើងថា «The Belt and Road Initiative and Its Implications for Cambodia’s Development» នៅល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ នៅជាន់ទី០៧ នៃអគារ STEM នៅក្នុងបរិវេណសាកលវិទ្យាល័យ។

ពិធីនេះ មានការចូលរួមជាអធិបតីពីលោកបណ្ឌិតជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ, តំណាងស្ថានទូតប្រជាមានិតចិនប្រចាំប្រទេសកម្ពុជា (TBC) និងលោកបណ្ឌិតនាក់ ចិន្តារិទ្ធិ នាយកមជ្ឈមណ្ឌលកម្ពុជាសម្រាប់ស្រាវជ្រាវ ផ្លូវសូត្រសមុទ្រសតវត្សទី២១។

សៀវភៅ «The Belt and Road Initiative and Its Implications for Cambodia’s Development» គឺជាសមិទ្ធិផលនៃការស្រាវជ្រាវនាឆ្នាំកន្លងមក ដែលនឹងផ្តល់ជូននូវទាំងន័យបង្កប់ និងអនុសាសន៍នានាទាក់ទិននឹងនយោបាយ សេដ្ឌកិច្ច សង្គម និងបរិស្ថាន។

សូមបញ្ជាក់ថា មជ្ឈមណ្ឌលកម្ពុជាសម្រាប់ស្រាវជ្រាវផ្លូវសូត្រសមុទ្រសតវត្សទី ២១នេះ គឺជាមជ្ឈមណ្ឌលមួយរបស់សកលវិទ្យាល័យភូមិភ្នំពេញ ដែលផ្តោតសំខាន់ទៅលើការសិក្សាស្រាវជ្រាវ ពីផ្លូវសូត្រសមុទ្រសម័យទំនើប នៃគំនិតផ្លួចផ្តើមក្រវាត់ និងផ្លូវរបស់ប្រទេសចិន ដើម្បីជំរុញឲ្យមានការយល់ដឹងស៉ីជម្រៅ អំពីសក្តានុពល កាលានុវត្តភាព និងបញ្ហាប្រឈមនានារបស់ផ្លូវសូត្រសមុទ្រនេះ ដើម្បីជាប្រយោជន៍សម្រាប់ការអភិវឌ្ឍកម្ពុជា៕