Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រថយន្តដឹកដីមួយគ្រឿង បើកលឿនជ្រុលរេចង្កូត ទៅបុករបងវត្ត «អង្គស្ដុក» បណ្ដាលឲ្យបាក់ខ្ទេច នៅខណ្ឌកំបូល

11-10-2019 17:54

(ភ្នំពេញ)៖ រថយន្តដឹកដីមួយគ្រឿង បានបើកបរក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែរេចង្កូតធ្លាក់ផ្លូវ ទៅបុករបងវត្ត «អង្គស្ដុក» បណ្ដាលឲ្យរងការខូចខាត បាក់របងវត្តយ៉ាងដំណំ។

ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ ចំណុចផ្លូវបេតុងវត្តអង្គស្តុក ភូមិត្រពាំងពោធិ៍ សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ដំណើររឿងនៅមុនពេលកើតហេតុ គេឃើញរថយន្តបែនដឹកដី១គ្រឿងខាងលើ ប្រភេទកង់៦ បានបើកបរក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតធ្លាក់ផ្លូវ រួចជ្រុលទៅបុករបងវត្តអង្គស្តុក បណ្ដាលឲ្យបាក់ខ្ទេចតែម្ដង។

ក្រោយកើតហេតុ ភាគីខាងរថយន្ត និងគណៈកម្មការវត្ត បានធ្វើការចរចាដោយភាគី ខាងរថយន្តធ្វើការជួសជុលរបងជូនវត្តវិញតែម្ដង៕