Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គ្រឿងញៀនបំផ្លាញអនាគតអ្នក! យុទ្ធនាការប្រឆាំងគ្រឿងញៀនទូទាំងប្រទេស ថ្ងៃទី១០ ខែតុលា៖ បង្ក្រាបបាន៣៥ករណី ឃាត់ខ្លួន៥៤នាក់

10-10-2019 18:12

(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាបគ្រឿងញៀន ខុសច្បាប់ចំនួន៣៥ករណី ដោយឃាត់ខ្លួនជនសង្ស័យ៥៤នាក់។

បើយោងតាមរបាយការណ៍របស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ បានឲ្យដឹងថា ប្រភេទបទល្មើសរួមមាន៖ ជួញដូរ១៨ករណី ឃាត់ខ្លួន២៩នាក់ និងប្រើប្រាស់១៤ករណី ឃាត់ខ្លួន២៥នាក់។

របាយការណ៍ដដែល បានឲ្យដឹងទៀតថា លទ្ធផលបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ មានចំនួនសរុប៧,៥៦៩ករណី ដោយឃាត់មនុស្សចំនួន១៥,៩៩៨នាក់ (ស្រី១,០៨៦នាក់) (ជនបរទេស៣៤៤នាក់ ស្រី៥៩នាក់ មាន១២សញ្ជាតិ)៕