Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ត្រូវនិយាយថាទេ ចំពោះគ្រឿងញៀន ! ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេសសម្រាប់ថ្ងៃទី០៦ ខែតុលា៖ បង្ក្រាប៦០ករណី ឃាត់ខ្លួន១០១នាក់

06-10-2019 17:57

(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៩នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៥០ករណី ក្នុងនោះករណីប្រើប្រាស់ ២៥ករណី និងជួញដូរ ២៥ករណី ឃាត់ខ្លួនជនសង្ស័យ១០១នាក់។

របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃ០៦ ខែតុលា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៧, ២៩៣ករណី ឃាត់មនុស្ស ១៥,៤៦២នាក់ (ស្រី១,០៥៦នាក់) ក្នុងនោះមានជនបរទេស ៣២៤នាក់ (ស្រី៥៥នាក់)៕