Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ត្រូវនិយាយថាទេ ចំពោះគ្រឿងញៀន! យុទ្ធនាការប្រឆាំងគ្រឿងញៀនទូទាំងប្រទេស ថ្ងៃទី០២ ខែតុលា៖ បង្ក្រាបបាន៣១ករណី ឃាត់ខ្លួន៦៣នាក់

02-10-2019 18:42

(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាបគ្រឿងញៀនខុសច្បាប់ចំនួន៣១ករណី ដោយឃាត់ខ្លួនជនសង្ស័យ៦៣នាក់។

បើយោងតាមរបាយការណ៍របស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ បានឲ្យដឹងថា ប្រភេទបទល្មើសរួមមាន៖ ជួញដូរ១៨ករណី ឃាត់ខ្លួន៤០នាក់ និងប្រើប្រាស់១៣ករណី ឃាត់ខ្លួន២៣នាក់។

របាយការណ៍ដដែល បានឲ្យដឹងទៀតថា លទ្ធផលបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ មានចំនួនសរុប៧,១៦៦ករណី ដោយឃាត់មនុស្សចំនួន១៥,២២៨នាក់ (ស្រី១,០៣៦នាក់) (ជនបរទេស៣២៤នាក់ ស្រី៥៥នាក់ មាន១២សញ្ជាតិ)៕