Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សាកលវិទ្យាល័យធនធានមនុស្ស ផ្តល់ភាពងាយស្រួលដល់និស្សិត ដែលចង់បង់ប្រាក់ថ្លៃសិក្សា ជាការបង់រំលស់ ដោយគ្មានការប្រាក់តាមខែនីមួយៗ

20-09-2019 17:12

(ភ្នំពេញ)៖ ដើម្បីសម្រួលដល់បញ្ហាហិរញ្ញវត្ថុរបស់និស្សិត ដែលមានបំណងចង់បន្តការសិក្សានៅឧត្តមសិក្សា សាកលវិទ្យាល័យធនធានមនុស្ស សម្រេចបង្កលក្ខណៈ និងផ្តល់ឱកាសសម្រាប់យុវជន និងបណ្តាអ្នកសិក្សាទាំងឡាយ ដើម្បីសិក្សាកសាងសមត្ថភាពវិជ្ជាជីវៈ និងគំនិតសហគ្រិនភាព នៅសាកលវិទ្យាល័យមួយនេះ។

សាកលវិទ្យាល័យធនធានមនុស្ស ដែលជាសាកលវិទ្យាល័យផ្តល់ទំនុកចិត្ត បទពិសោធន៍បណ្តុះបណ្តាលជាង២១ឆ្នាំ ល្បីឈានមុខគេលើគុណភាព ការងារ និងមុខរបរ បានផ្តល់ជូនលក្ខខណ្ឌបង់ថ្លៃសិក្សាងាយស្រួល ទៅតាមលទ្ធភាពជាក់ស្តែងរបស់និស្សិត រួមមាន៖ ១. អាចបង់ថ្លៃសិក្សាជាឆ្នាំ, ២. បង់ថ្ងៃសិក្សាជាឆមាស, និង៣. ជាពិសេសអាចបង់រំលស់ប្រចាំខែ ដោយមិនគិតការប្រាក់។

ក្នុងន័យនេះនិស្សិតមិនចាំបាច់មានប្រាក់គ្រប់គ្រាន់ ក៏អាចចុះឈ្មោះសិក្សាបានដែរ និងអាចបង់ថ្លៃសិក្សា ទៅតាមលទ្ធភាពជាក់ស្តែង ដោយគ្មានការព្រួយបារម្មណ៍។
សូមប្រញាប់ចុះឈ្មោះសិក្សា ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យធនធានមនុស្ស ពីថ្ងៃនេះតទៅ កុំឱ្យឱកាស និងពេលវេលាដ៏ល្អសម្រាប់ជីវិតរបស់ប្អូនៗ កន្លងផុតទៅ។

សាកលវិទ្យាល័យធនធានមនុស្ស សូមលើកទឹកចិត្តប្អូនៗអ្នកសិក្សា មកសិក្សាស្វែងយល់ពីសាកលវិទ្យាល័យ នៅខាងត្បូងវត្តមហាមន្រ្តី ឬទាក់ទងទូរស័ព្ទលេខ 023 987 826, 069 858 185 ដើម្បីសួរព័ត៌មាន និងសម្រេចចិត្ត៕