Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយឧត្តមសេនីយ៍ វង្ស ពិសេន ផ្ដាំមន្រ្តីយោធាយកចិត្តទុកដាក់កំណែទម្រង់កងយោធពលខេមរភូមិន្ទ ក្នុងទិសដៅកិច្ចការពារជាតិ ថែរក្សា និងការពារឱ្យបានដាច់ខាតសន្តិភាព

04-09-2019 17:36

(បាត់ដំបង)៖ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩នេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញចុះស្ដាប់អំពីសភាពការណ៍ទូទៅ និងសកម្មភាពរបស់កងយោធពលខេមរភូមិន្ទក្នុងទិសយោធភូមិភាគទី៥។

ក្រោយពីបានស្ដាប់របាយការណ៍ សកម្មភាពកងទ័ព នាយឧត្តមសេនីយ៍ បានលើកសរសើរនូវការខិតខំលើគ្រប់វិស័យ ដែលអង្គភាពយោធភូមិភាគទី៥ បានដឹកនាំបានល្អ។

ជាកិច្ចបន្ត នាយឧត្តមសេនីយ៍ បានផ្ដាំផ្ញើដល់អង្គភាពយោធភូមិភាគទី៥ យកចិត្តទុកដាក់កំណែទម្រង់កងយោធពលខេមរភូមិន្ទ ក្នុងទិសដៅកិច្ចការពារជាតិ ថែរក្សា និងការពារឱ្យបានដាច់ខាត សន្តិភាព ទោះក្នុងតម្លៃណាក៏ដោយ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាល៕