Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពលរដ្ឋ៥០គ្រួសារ នៅសង្កាត់ដង្កោ ខណ្ឌដង្កោ ទទួលបានអំណោយរបស់កាកបាទក្រហមកម្ពុជា

02-09-2019 14:28

(ភ្នំពេញ)៖ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដង្កោ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩នេះ បានដឹកនាំមន្ត្រីអនុសាខាខណ្ឌ ក្រុមការងារកាកបាទក្រហមសង្កាត់ រួមជាមួយព្រះសង្ឃ មន្ត្រីរាជការ យុវជន បាននាំយកអំណោយរបស់កាកបាទក្រហមកម្ពុជា។

លោកអភិបាលខណ្ឌ បានបញ្ជាក់ថា ការយកអំណោយនេះ ធ្វើឡើងក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បីយកទៅចែកជូនប្រជាពលរដ្ឋក្រីក្រ ចំនួន៥០គ្រួសារ ដែលរស់នៅក្នុងសង្កាត់ដង្កោ។

អំណោយដែលត្រូវបានយកទៅចែកជូនក្នុងឱកាសនោះ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ៣០គីឡូក្រាម, គ្រឿងឧបភោគបរិភោគ០១កញ្ចប់, សម្ភារប្រើប្រាស់មួយចំនួន និងថវិកា៣ម៉ឺនរៀល៕