Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយឧត្តមសេនីយ៍ វង្ស ពិសេន អនុញ្ញាតឲ្យប្រតិភូបញ្ជាការដ្ឋានវិទ្យុទាក់ទង នៃកងទ័ពវៀតណាម ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

28-08-2019 16:08

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩នេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឲ្យគណៈប្រតិភូបញ្ជាការដ្ឋានវិទ្យុទាក់ទង នៃកងទ័ពប្រជាជនវៀតណាម ដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី ឃុក ដាំងទួន ចូលជួបសម្តែងការគួរសម នៅបន្ទប់សវនាការ អគ្គបញ្ជាការដ្ឋាន។

កាលពីព្រឹកមិញ នាយឧត្តមសេនីយ៍ វង្ស ពិសេន ក៏បានអនុញ្ញាតឲ្យនាយការិយាល័យ អនុព័ន្ធយោធាអាមេរិកចាស់ និងថ្មី ចូលជួបជម្រាបលា និងសម្តែងការគួរសម នៅបន្ទប់សវនាការ អគ្គបញ្ជាការដ្ឋានផងដែរ៕