Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បន្តជួបរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ពុទ្ធសាសនា និងវប្បធម៌ របស់ប្រទេសស្រីលង្កា

27-08-2019 21:31

(ស្រីលង្កា)៖ នៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩នេះ បន្ទាប់ពីជំនួបជាមួយរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ទេសចរណ៍ស្រីលង្កា ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ និងគណៈប្រតិភូបានបន្តជួបជាមួយ លោក Maini Jayawickrama Perena រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ពុទ្ធសាសនា និងវប្បធម៌ នៃសាធារណរដ្ឋសង្គមនិយម ប្រជាធិបតេយ្យស្រីលង្កា នៅទីស្ដីការក្រសួង។

នៅក្នុងជំនួបពិភាក្សានេះ ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ បានលើកឡើងថា ក្នុងនាមប្រទេសដែលប្រកាន់សាសនាដូចគ្នា រួមនិងទំនៀមទំលាប់ វប្បធម៌ ប្រពៃណីស្រដៀងគ្នា លោកនៅតែទទូចស្នើសុំឲ្យមានជើងហោះហើរ ត្រង់ពីស្រីលង្កាទៅកាន់ប្រទេសកម្ពុជា ដើម្បីសម្រួលដល់លំហូរទេសចរណ៍វប្បធម៌ រវាងប្រទេសទាំងពីរ ក៏ដូចជាប្រទេសថៃ ភូមា និងប្រទេសឡាវ ដែលប្រទេសទាំងនេះសុទ្ធតែកាន់ព្រះពុទ្ធសាសនា។

លោក Gamini Jayawickrama Perena បានបញ្ជាក់ថា លោកពិតជាមានសេចក្តីសោមនស្សរីករាយ នៅពេលដែលបានទទួលជួប លោកទេសរដ្ឋមន្ត្រី ហើយក៏កាន់តែសប្បាយរីករាយថែមទៀត នៅពេលដែលបានជជែកពិភាក្សាសំដៅពង្រឹងកិច្ចសហប្រតិបត្តិការ ប្រទេសទាំងពីរឲ្យកាន់តែប្រសើរឡើង៕