Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្រ្ដីក្រសួងអប់រំ ចេញវីដេអូជូនពរបេក្ខជនប្រឡងសញ្ញាបត្របាក់ឌុប ឆ្នាំ២០១៩ និងផ្ដាំផ្ញើថា «អ្នកចេះគឺជាប់» (Video inside)

15-08-2019 18:04

(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ បានចេញវីដេអូខ្លីមួយដោយជូនពរ ដល់បេក្ខជនប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ខាងមុខនេះឲ្យទទួលបានលទ្ធផល ប្រកបដោយជោគជ័យ។

ជាមួយគ្នាលោកបណ្ឌិតសភាចារ្យ បានប្រាប់ឲ្យបេក្ខជនទាំងអស់ចង់ចាំថា ការប្រឡងសញ្ញាបត្រនេះដំណើរការ ដោយឈរលើគោលការណ៍ «អ្នកចេះគឺជាប់» ហើយលោកបានអំពាវនាវឲ្យបេក្ខជនទាំងអស់ កុំយកសំណៅឯកសារ, ទូរស័ព្ទដៃ, គ្រឿងអេឡិចត្រូនិក ចូលមណ្ឌលប្រឡង និងត្រូវគោរពបទបញ្ញាត្តិប្រឡង ដើម្បីរក្សានូវសណ្ដាប់ធ្នាប់ នៅពេលប្រឡង និងថែរក្សានូវកិត្តិយសរបស់បេក្ខជន និងប្រព័ន្ធអប់រំនៅកម្ពុជា៕