Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្ដេចសង្ឃនាយករង ណយ ច្រឹក ទទួលបានគ្រឿងឥស្សរិយយសមេត្តិយិស្សរជនពិភពលោកពី UN

11-08-2019 18:29

(ភ្នំពេញ)៖ សម្តេចព្រះវនរ័តកិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី៣ នៃកម្ពុជា ទទួលបានគ្រឿងឥស្សរិយយសមេត្តិយិស្សរជនពិភពលោក Global Order of Dignitaries and Philanthropists (G.O.D) ពីព្រឹត្តិការណ៍ ចីរភាពមនុស្សធម៌និយមឆ្ពោះទៅកាន់កម្មវិធីឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ (Sustainable Humanitarianism Towards the United Nation's 2030 Agenda)។

ព្រឹត្តិការណ៍នេះ ត្រូវបានប្រារព្ធធ្វើឡើងនៅវិមានសហប្រជាជាតិ ទីក្រុងហ្សឺណែវ ប្រទេសស្វីស នាថ្ងៃទី១១-១២ ខែកក្កដា ឆ្នាំ២០១៩។

នេះជាមោទនភាពមួយទៀត សម្រាប់វិស័យព្រះពុទ្ធសាសនារបស់កម្ពុជា៕