Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គោជល់ផ្ដល់សំណាងម៉ូតូហុងដាឌ្រីម ២០គ្រឿងដល់អតិថិជន

24-07-2019 15:55

(ភ្នំពេញ)៖ ចាប់ពីចុងខែកក្កដា ឆ្នាំ២០១៩នេះ ភេសជ្ជៈប៉ូវកម្លាំងគោជល់ នឹងផ្ដល់មហារង្វាន់ ម៉ូតូហុងដាឌ្រីម ឆ្នាំ២០១៩ ចំនួន២០គ្រឿងដល់អតិថិជន ដែលនិយមពិសាគោជល់។

នាយកទីផ្សារភេសជ្ជៈប៉ូវកម្លាំងគោជល់ប្រចាំកម្ពុជាបានឲ្យដឹងថា ក្រុមហ៊ុននឹងផ្ដល់សំណាង ដល់អ្នកដែលនិយមពិសាគោជល់ នូវម៉ូតូចំនួន២០គ្រឿងបន្ថែមលើរង្វាន់ចាស់ ដែលមាននៅក្រោមក្រវិលកំប៉ុង។

លោកថានេះ ជាលើកទីមួយដែល គោជល់បានផ្ដល់រង្វាន់យ៉ាងមហាសាល ប្រចាំខែកក្កដា ឆ្នាំ២០១៩នេះ។

លោកបន្ដថា មកដល់ពេលនេះ មានអ្នកឈ្នះរង្វាន់ម៉ូតូ២គ្រឿងរួចជាស្រេច ដោយអ្នកឈ្នះទី១ បានទៅលើលោក ខុម ម៉ៅ ជាងធ្វើសំណង់ នៅសង្កាត់ព្រែកភ្នៅ ខណ្ឌព្រែកភ្នៅ ចំណែកអ្នកឈ្នះទី២បានទៅលើអ្នកស្រី ស្មាន់ ហ្វាស៊ីហ្សាស់ អ្នកលក់ភេសជ្ជៈតាមរទេះ នៅមុខហាងនំប័ង្គ មួយកន្លែងនៅក្បែរស្ពានជ្រោយចង្វារ ខណ្ឌជ្រោយចង្វា។

សូមបញ្ជាក់ថា សម្រាប់អ្នកនិយមពិសាភេសជ្ជៈគោជល់ ពេលដែលពិសាគោជល់កុំភ្លេចពិនិត្យ មើលនៅក្រោមក្រវិល ដើម្បីឈ្នះរង្វាន់ម៉ូតូ ដ៏ច្រើនសន្ធឹកសន្ធាប់នេះ។
ក្រៅពីនោះមានអ្នកឈ្នះរង្វាន់៥០០-១០០ដុល្លារជាច្រើនរង្វាន់ទៀត នៅគ្រប់ខេត្តក្រុមរបស់ប្រទេសកម្ពុជា៕