Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សាច់គោជប៉ុន រសជាតិឆ្ងាញ់ គុណភាពខ្ពស់ ល្អសម្រាប់សុខភាព មានវត្ដមាន នៅភោជនីយដ្ឋាន កាន់ជី

04-07-2019 16:05

(ភ្នំពេញ)៖ ក្រុមហ៊ុន អលម៉ុន គ្រុប កំពុងស្វែងរកសាច់គោ ដែលមានគុណភាពខ្ពស់ រសជាតិឆ្ងាញ់ ដើម្បីបំពេញតំរូវការជូនអតិថិជន ដែលតែងតែ និយមចូលចិត្ដ រសជាតិ និងស្នាដៃចម្អិនម្ហូប នៅភោជនីយដ្ឋានជប៉ុន កាន់ជី។

ជានិច្ចកាល នៅលើការវិវត្តន៍ និងការច្នៃប្រឌិតមុខម្ហូបនៅក្នុងភោជនីយដ្ឋាន របស់មេចុងភៅឆ្នើមនៅកម្ពុជា លោក លូ ម៉េង កំពុងធ្វើការយ៉ាងជិតស្និទ្ធ ជាមួយអ្នកផ្គត់ផ្គង់របស់ជប៉ុន ដើម្បីនាំយកសាច់គោជប៉ុន សម្រាប់ភោជនីយដ្ឋានរបស់លោក ដែលមានឈ្មោះថា «កាន់ជី»។

លោក លូ ម៉េង បានឱ្យដឹងថា លោក និងក្រុមចុងភៅ នៅភោជនីយដ្ឋាន កាន់ ជី បានខិតខំប្រឹងប្រែង ក្នុងការច្នៃប្រឌិតមុខម្ហូបរបស់ខ្លួន ក៏ដូចជាបង្កើតនូវផលិតផលថ្មីៗដើម្បីបំពេញនូវរសជាតិថ្មី តាមចំណង់ចំណូលចិត្ដ របស់អតិថិជន។

ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន កាលពីពេលថ្មីៗនេះ របស់មេចុងភៅឆ្នើម លោក លូ ម៉េង លោកបានរិៈរក សាច់គោល្អ មានគុណភាពខ្ពស់ល្អសម្រាប់សុខភាពពីជប៉ុន មកកម្ពុជា និងបានរៀបចំអាហារឆ្ងាញ់ ដោយប្រើសាច់គោ Furano របស់ជប៉ុន ពីស្រុក Furano នៅ Hokkaido មកចម្អិនជាមួយម្រេចកំពតដ៏ល្បីល្បាញរបស់កម្ពុជាយើង កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ នៅភោជនីយដ្ឋាន កាន់ជី ស្ថិតនៅផ្លូវសុធារស ជាប់ភោជនីយដ្ឋាន អនម៉ុល ជូនភ្ញៀវពិសាផងដែរ ៕