Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមហ៊ុន សាមសុង រកឃើញអ្នកឈ្នះរង្វាន់ពីកម្មវិធី «មហាសំណាង មហារង្វាន់» ពីទូរទស្សន៍សាមសុង នៅសប្តាហ៍ដំបូងរបស់ខ្លួនហើយ

28-06-2019 18:26

(ភ្នំពេញ)៖ ក្រុមហ៊ុន សាមសុង បានធ្វើការចាប់រង្វាន់ ដើម្បីស្វែងរកអ្នកឈ្នះ ពីកម្ម​វិធី «មហាសំណាង មហារង្វាន់» ពីទូរទស្សន៍សាមសុង ដែលបានផ្សាយផ្ទាល់ (Live) លើទំព័រ Facebook ផ្លូវការរបស់ខ្លួន នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩នេះ។

លោកស្រី ប្រ៉េម មាវ៉ាលិន លឹម ដែលជាប្រធានផ្នែកផលិតផលអេឡិចត្រូនិច របស់ក្រុមហ៊ុនសាមសុង ប្រចាំកម្ពុជា បានឱ្យដឹងថា ដោយមានការគាំទ្រជាច្រើន ពីសំណាក់អតិថិជន ចំពោះទូរទស្សន៍សាមសុង ក្រុមហ៊ុនក៏បានបង្កើតកម្មវិធីនេះឡើង ដើម្បីធ្វើការលើកទឹកចិត្ត និងជូននូវកាដូ ដល់អតិថិជន ចំពោះរាល់ការជាវទូរទស្សន៍សាមសុង គ្រប់ម៉ូដែលទាំងអស់ ដែលការចាប់រង្វាន់នេះ ធ្វើឡើងចំនួន៨សប្តាហ៍ជាប់ៗគ្នា ហើយនេះ​ គឺជាសប្តាហ៍ដំបូងដែលក្រុមហ៊ុន បានធ្វើការចាប់រង្វាន់ជូនដល់អតិថិជន និងបានប្រកាសឈ្មោះអ្នកឈ្នះរង្វាន់នៅសប្តាហ៍ទី១ផងដែរ។

ក្រុមហ៊ុន សាមសុង ពិតជាមានមោទនភាពយ៉ាងខ្លាំង​ និងសូមចូលរួមអបអរសាទរដល់អតិថិជន ដែលមានសំណាងឈ្នះនូវមហារង្វាន់ដ៏ធំអស្ចារ្យប្រចាំឆ្នាំ ហើយខាងក្រោមនេះ គឺជាឈ្មោះអតិថិជន ដែលបានឈ្នះនូវមហារង្វាន់ដ៏ធំអស្ចារ្យពិតៗ ពីកម្មវិធី «មហាសំណាង មហារង្វាន់» ពីសាមសុង​ក្នុងសប្តាហ៍ទី១៖

ដូច្នេះ សម្រាប់អតិថិជន ដែលមិនទាន់បានទិញទូរទស្សន៍ សាមសុងទាំងអស់ សូមរួសរាន់ទិញ ហើយកុំភ្លេចសួររកបណ្ណធានា ដើម្បីបំពេញឈ្មោះ លេខទូរស័ព្ទ លេខអត្តសញ្ញាណប័ណ្ណ និងឈ្មោះហាងដែលបានទិញ ដើម្បីមានឱកាសចូលរួមក្នុងកម្មវិធី «មហាសំណាង មហារង្វាន់» ប្រចាំឆ្នាំដ៏អស្ចារ្យពីទូរទស្សន៍ សាមសុង! ប្រញាប់ឡើង! រង្វាន់ធំៗជាច្រើនទៀតកំពុងរង់ចាំលោកអ្នក!

ដោយឡែកសម្រាប់អតិថិជន ដែលបានទិញហើយ ពុំទាន់បានឈ្នះ សូមរង់ចាំតាមដានការចាប់រង្វាន់នៅសប្តាហ៍បន្តទៀត។ សម្រាប់ព័ត៌មានលម្អិត និងលក្ខខណ្ឌនៃការចូលរួមសូមចូលទៅកាន់ទំព័រ Facebook ផ្លូវការរបស់ក្រុមក្រុមហ៊ុន សាមសុង តាមរយៈ link (https://www.facebook.com/SamsungCambodia/ ) ឬទាក់ទងមកកាន់ 1800-203232 ៕