Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចក្រឡាហោម ស ខេង អញ្ជើញប្រកាសផ្ទេរតំណែងអភិបាលខេត្តកំពង់ចាម, លោក អ៊ុន ចាន់ដា មកពីខេត្តព្រះវិហារជំនួសលោក គួច ចំរើន ដែលត្រូវទៅកាន់ខេត្តព្រះសីហនុ

28-06-2019 14:38

(កំពង់ចាម)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ចាម នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសផ្ទេរតំណែងអភិបាលខេត្តកំពង់ចាមថ្មី ដោយលោក អ៊ុន ចាន់ដា អតីតអភិបាលខេត្តព្រះវិហារ ត្រូវចូលកាន់តំណែងជំនួសលោក គួច ចំរើន អភិបាលភិបាលខេត្តកំពង់ចាមចាស់ ដែលត្រូវផ្លាស់ទៅកាន់តំណែងជាអភិបាលខេត្តព្រះសីហនុ។

សូមជម្រាបថា តាមការគ្រោងទុកនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ស្អែកនេះ ក៏មាននឹងការប្រារព្ធពិធីតែងតាំង លោក គួច ចំរើន ជាអភិបាលខេត្តព្រះសីហនុថ្មីផងដែរ បន្ទាប់ពីលោក យន្ត មីន សុំលាលែងពីតំណែងពីអភិបាលខេត្តព្រះសីហនុ ហើយត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំង ជារដ្ឋលេខាធិការក្រសួងការពារជាតិ និងបំពាក់ឋាន្តរស័ក្តិថ្នាក់នាយឧត្តមសេនីយ៍ (ផ្កាយ៤) ផងដែរ៕