Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា រៀបចំកម្មវិធីកិច្ចសន្ទនា «កម្ពុជាឧស្សាហកម្ម៤.០» នៅថ្ងៃស្អែក

26-06-2019 15:00

(ភ្នំពេញ)៖ មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា នឹងរៀបចំកម្មវិធីកិច្ចសន្ទនា «កម្ពុជាឧស្សាហកម្ម៤.០» នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ស្អែកនេះ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩។

កិច្ចសន្ទនានេះ ធ្វើឡើងក្នុងគោលបំណងផ្ដល់ជាវេទិកា នៃការបង្កនការយល់ដឹងដល់ប្រជាជនកម្ពុជា ជាពិសេសសិស្សនិស្សិតអំពីឧស្សាហកម្ម៤.០ និងចូលរួមចំណែកដល់ការអភិវឌ្ឍគោលនយោបាយប្រទេសកម្ពុជា ឆ្ពោះទៅរកយុគសម័យថ្មី នៃភាពរីកចម្រើនរបស់បច្ចេកវិទ្យា។

វាគ្មិនដែលចូលរួមក្នុងកិច្ចសន្ទនានេះរួមមាន លោកស្រី ចម និម្មល រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាសមាជិកគណៈអចិន្ដ្រៃយ៍ គណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា, លោក អ៊ុង លុយណា អគ្គនាយករង នៃអគ្គនាយកដ្ឋានថវិកា នៃក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ, លោក Steven Path នាយកប្រតិបត្តិក្រុមហ៊ុន Pathmazing, លោក ជី សិលា នាយកប្រតិបត្តិក្រុមហ៊ុនសប្បាយឌីជីថល និងលោក សោម រតនា សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាអ្នកសម្របសម្រួល៕