Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ធនាគារអេស៊ីលីដា បង្ហាញកម្មវិធីស្កេនដើម្បីបង់ប្រាក់ជាមួយវីសា

26-06-2019 14:08

(ភ្នំពេញ)៖ ធនាគារអេស៊ីលីដា ភីអិលស៊ី បានបង្ហាញកម្មវិធីថ្មីមួយ ដើម្បីស្កេនបង់ប្រាក់ជាមួយវិសា។ នេះជាមធ្យោបាយដ៏ងាយស្រួល និងមានសុវត្ថិភាព ក្នុងការទូទាត់តាមរយៈទូរស័ព្ទដៃ របស់លោកអ្នក។

សូមភ្ជាប់ប័ណ្ណវីសារបស់លោកអ្នក ជាមួយនឹងកម្មវិធីអេស៊ីលីដាយូនីធីទាន់ចិត្ត ដែលបានបញ្ចូលនៅ ក្នុងទូរស័ព្ទរបស់លោកអ្នករួចចាប់ផ្តើមទូទាត់។

ដើម្បីទូទាត់សូមបើកកម្មវិធីអេស៊ីលីដាយូនីធីទាន់ចិត្ត បន្ទាប់មកស្កេន QR កូដ ឬក៏បញ្ចូលលេខសម្គាល់ម្ចាស់ហាង និងបញ្ចូលចំនួនទឹកប្រាក់សម្រាប់ទូទាត់។

អេស៊ីលីដាយូនីធីទាន់ចិត្ត ជាសេវាហិរញ្ញវត្ថុមួយប្រភេទដែលអនុញ្ញាត ឲ្យលោកអ្នកធ្វើប្រតិបត្តិការសេវា ធនាគារគ្រប់ប្រភេទតាមរយៈទូរស័ព្ទចល័ត ដែលដំណើរការដោយ Android និង iOS។

សូមទាញយកកម្មវិធីអេស៊ីលីដាយូនីធីទាន់ចិត្ត (ACLEDA Unity ToanChet) ពី៖
• App Store (iOS/iPhone): goo.gl/Kmhojx
• Play Store (Android Phone): goo.gl/ATZcyb

សម្រាប់ព័ត៌មានបន្ថែមលោកអ្នកចុចចូលទៅលីងខាងក្រោម៖ https://www.acledabank.com.kh/kh/khm/ps_ebacledatoanchet