Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន៖ ការដកលោក ថៃ នរៈសត្យា ចេញពីដំណែងគឺចង់ឲ្យថ្នាក់ដឹកនាំក្រសួងវប្បធម៌ មានភាពស្អាតស្អំ (Video inside)

22-06-2019 01:11

(ភ្នំពេញ)៖ នៅរាត្រីថ្ងៃទី២១ ​ខែមិថុនា ឆ្នាំ២០១៩នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់តាម Facebook ថា ការដកលោក ថៃ នរៈសត្យា ចេញពីដំណែងគឺចង់ឲ្យថ្នាក់ដឹកនាំក្រសួងវប្បធម៌ មានភាពស្អាតស្អំ និងជាអភិក្រមទី៥ ហើយសម្តេចតេជោ បានបន្ថែមថា ការដកលោក ថៃ នរសត្យា មិនពាក់ព័ន្ធជាមួយលោក ដួង តារា នោះទេ។

តាមរយៈ Comment នៅលើ Facebook Page ផ្លូវការរបស់លោក ដួង តារា នាយប់ថ្ងៃសុក្រនេះ, សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាមួយខ្លឹមសារយ៉ាងដូច្នេះថា៖ «សុំកុំប្រកែកគ្នានិងចោទប្រកាន់គ្នាពីរឿងលោក ថៃ នរៈសត្យា ត្រូវដកចេញពីដំណែង។ ក្នុងឋានៈជានាយករដ្ឋមន្ត្រីខ្ញុំមិនមានការចាំបាច់សួរយោបល់អ្នកណាទាំងអស់លើការ ដកតំណែងនេះ។ ការដកតំណែងរបស់គាត់គឺចង់អោយថ្នាក់ដឹកនាំ ក្រសួងវប្បធម៌មានភាពស្អាតស្អំ។ ពួកអ្នកប្រពន្ធច្រើនត្រូវបានដកចេញជាបន្តបន្ទាប់ និងបន្តដកចេញ នៅពេលខាងមុខ។ នេះជាអភិក្រមទី៥គឺការ(វះកាត់)»។

ជាមួយនោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បាន Comment នៅលើ Facebook របស់លោក ថៃ នរៈសត្យា ដែលមានខ្លឹមសារយ៉ាងដូច្នេះថា «ការដកលោក ថៃ នរសត្យា មិនពាក់ព័ន្ធជាមួយលោក ដួង តារា ទេ។ សុំកុំភន្ទ័ច្រឡំលើរឿងនេះ»។

សូមជំរាបថា កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩កន្លងទៅថ្មីៗ លោក ថៃ នរៈសត្យា ត្រូវបានព្រះករុណាអម្ចាស់ជីវិតតម្កល់លើត្បូង បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ បញ្ចប់មុខតំណែងពីរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ៕