Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សូមនៅឲ្យឆ្ងាយពីគ្រឿងញៀន! យុទ្ធនាការប្រឆាំងគ្រឿងញៀនទូទាំងប្រទេស ថ្ងៃទី២១ ខែមិថុនា៖ បង្ក្រាបបាន១៦ករណី ឃាត់ខ្លួន៤០នាក់

21-06-2019 18:17

(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាបគ្រឿងញៀនខុសច្បាប់ចំនួន១៦ករណី ដោយឃាត់ខ្លួនជនសង្ស័យ៤០នាក់។

របាយការណ៍ដដែលបានឲ្យដឹងទៀតថា លទ្ធផលបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ មានចំនួនសរុប៣,៨៧៧ករណី ដោយឃាត់មនុស្សចំនួន៨២២៥នាក់ (ស្រី៦២០នាក់) (ជនបរទេស១៦៧នាក់ ស្រី៣៨នាក់ មាន៧សញ្ជាតិ)៕