រដ្ឋបាលព្រៃឈើភ្នំពេញបន្តដាំកូនឈើជាង២០០ដើម នៅខណ្ឌមានជ័យ
19-06-2019 18:01
(ភ្នំពេញ)៖ យោងតាមការណែរបស់អភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ លោក គាំ សីហា នាយខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ និងសហការី បាននាំយកកូនឈើគ្រប់ប្រភេទសរុប ២០៧ដើម ក្នុងនោះមានគ្រញូង ៣០ដើម, ធ្នង់៣០ដើម, គគីរ ៥០ដើម, ឈើទាល ៥០ដើម, គីនីន ៤០ដើម និងក្ងោក ៧ដើម យកទៅដាំនៅក្នុងបរិវេណវត្តដំបូកខ្ពស់ ស្ថិតនៅភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងចែកចាយជូនពលរដ្ឋ។
ក្នុងពិធីដាំកូនឈើនេះ ក៏មានការនិមន្តចូលរួមពីព្រះចៅអធិការវត្ត រួមទាំងព្រះសង្ឃ និងចូលរួមពីដូនជី តាជី ព្រមទាំងប្រជាពលរដ្ឋផងដែរ។
លោក គាំ សីហា នាយខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ បានឲ្យដឹងថា ពិធីនេះធ្វើឡើងដើម្បីចូលរួមអបអរសាទរបុណ្យរុក្ខទិវា ៩កក្កដា ខាងមុខ និងបំផុសឲ្យប្រជាពលរដ្ឋចេះស្រឡាញ់ និងចូលរួមថែទាំដើមឈើ ដែលជាគម្របបៃតង ផ្តល់ម្លប់និងលើកសម្រស់របស់ទីក្រុងយើងផងដែរ៕