តុលាការសម្រចឃុំខ្លួន នគរបាលពាក់ស័ក្តិ២ ករណីជួញដូរគ្រឿងញៀន នៅមជ្ឈមណ្ឌលកម្សាន្ត Rock
19-06-2019 16:41
(ភ្នំពេញ)៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោក សេង លាង កាលពីម្សិលមិញនេះ បានចេញដីការសម្រេចឃុំខ្លួន លោក ឡេង សុខគង់ មន្ត្រីនគបាលពាក់ស័ក្តិ២ នៅការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដាក់ពន្ធនាគារព្រៃសជាបណ្តោះអាសន្ន ក្នុងសំណុំរឿង ជួញដូរគ្រឿងញៀន នៅមជ្ឈមណ្ឌលកម្សាន្ត Rock (រ៉ុក)។
លោក ឡេង សុខគង់ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ តាមដីការបង្គាប់ឲ្យចាប់ខ្លួរបស់ លោក សេង លាង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីគេចខ្លួន អស់មួយរយៈ ហើយក៏ត្រូវបានសមត្ថកិច្ច បញ្ជូនទៅកាន់តុលាការ នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩។
នាយឧត្តមសេនីយសន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នាពេលកន្លងទៅ ធ្លាប់បានដាក់បទបញ្ជា ឱ្យសមត្ថកិច្ចតាមចាប់ អ្នកពាក់ព័ន្ធគ្រឿងញៀននៅ Rock ចំនួន៤នាក់ទៀត ក្នុងចំណោម ១៥នាក់ដែលមានដីកាចាប់ខ្លួន។ ក្នុងចំណោម៤នាក់នោះ នៅសល់តែម្នាក់ប៉ុណ្ណោះ គឺប្រធានផ្នែកអន្ដរាគមន៍ការិយាល័យប្រឆាំងគ្រឿងញៀន រាជធានីភ្នំពេញ លោក ឡេង សុខគង់ បានរត់គេចខ្លួន មួយរយៈក្រោយប្រតិបត្តិការបង្ក្រាបគ្រឿងញៀន នៅក្លឹបកម្សាន្ត Rock៕