Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចាប់ និងបញ្ជូនមន្ត្រីនគរបាលម្នាក់ទៀត ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន នៅមណ្ឌលកម្សាន្ត «Rock» ទៅតុលាការ

17-06-2019 16:57

(ភ្នំពេញ)៖ កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩នេះ បានបញ្ជូនជនសង្ស័យម្នាក់ទៀត ដែលជាមន្រ្តីនគរបាល ទៅកាន់តុលាការក្រុងភ្នំពេញ ពាក់ព័ន្ធនឹងករណីបង្ក្រាបគ្រឿងញៀនដ៏ធំសម្បើម នៅក្នុងមជ្ឈមណ្ឌលកម្សាន្ត Rock។

ជនសង្ស័យម្នាក់នេះ មានឈ្មោះ ឡេង សុខគង់ ដែលគេស្គាល់ថា ជាមន្ត្រីនគរបាលពាក់ស័ក្តិ២ បម្រើការនៅការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

មន្ត្រីនគរបាល បានឲ្យដឹងថា ជនសង្ស័យ ឡេង សុខគង់ ត្រូវសមត្ថកិច្ចចាប់ បានកាលពីថ្ងៃទី១៦ ខែមិថុនា ម្សិលមិញនេះ តាមដីការបង្គាប់ឲ្យចាប់ខ្លួនរបស់ លោក សេង លាង. ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ៕