ក្រសួងផែនការ ចេញសេចក្ដីប្រកាសព័ត៌មាន ជុំវិញជំនួបពិភាក្សាការងាររវាង ទេសរដ្ឋមន្ដ្រី ឆាយ ថន និងតំណាងអង្គការ UNICEF ប្រចាំនៅកម្ពុជា
14-06-2019 20:34
(ភ្នំពេញ)៖ ក្រសួងផែនការ បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ ស្ដីពីជំនួបពិភាក្សាការងាររវាង ទេសរដ្ឋមន្ដ្រី ឆាយ ថន រដ្ឋមន្ដ្រីក្រសួងផែនការ ជាមួយលោកស្រី Cristian Munduate តំណាងអង្គការ UNICEF ប្រចាំនៅកម្ពុជា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩។
គួរជម្រាបថា កិច្ចពិភាក្សានៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ដែលធ្វើឡើងនៅទីស្ដីការក្រសួងផែនការ រវាងទេសរដ្ឋមន្ដ្រី ឆាយ ថន និងលោកស្រីតំណាងអង្គការ UNICEF ប្រចាំនៅកម្ពុជានោះ ដើម្បីពិភាក្សាអំពីការងារអាទិភាពសំខាន់ៗមួយចំនួន ទាក់ទងនឹងគោលនយោបាយ និងហិរញ្ញប្បទានសាធារណៈសម្រាប់កុមារ និងការការពារកុមារ។
សូមអានខ្លឹមសារលម្អិត នៃសេចក្ដីប្រកាសព័ត៌មាន ដែលមានទាំងស្រុងនៅខាងក្រោមនេះ៖