ក្រុមការងារចុះជួយស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងប្រជាពលដ្ឋជាង៣ពាន់នាក់ ទទួលទាននំបញ្ចុក សន្តិភាព សាមគ្គីភាព ឯកភាពជាតិ ក្រោមម្លប់សន្ថិភាពរបស់សម្តេចតេជោ ហ៊ុន សែន
09-06-2019 15:29
(ព្រះវិហារ)៖ នៅថ្ងៃអាទិត្យ ៧កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩នេះ លោក ស្រី ឌឹក ប្រធានក្រុមការងារចុះជួយស្រុកជាំក្សាន្ត ខេត្តព្រះវិហារ, លោក មាស ធីបញ្ញា និងលោក ផុន សុម៉ាលី អនុប្រធានក្រុមការងារចុះជួយស្រុក និងប្រធានបក្សស្រុក ក្រុមប្រឹក្សាស្រុក សមាជិក សមាជិកា ព្រមទាំងប្រជាពលរដ្ឋក្នុងស្រុកជាំក្សាន្ត ប្រមាណជាង៣ពាន់នាក់ បានទទួលទាននំបញ្ចុកសាមគ្គីជាតិ ប្រកបដោយបរិយាកាសរីករាយ និងស្និទ្ធស្នាលបំផុត ស្របតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន។
ការទទួលទាននំបញ្ចុកសាមគ្គីភាព ក្រោមដំបូលសន្តិភាពនេះ រៀបចំឡើងនៅ៣ទីតាំងផ្សេងគ្នា ដែលទីតាំងទី១៖ ស្ថិតនៅវរសេនាតូចលេខ២ ដែលមានប្រជាពលរដ្ឋចូលរួមជាង១៥០០នាក់, ទីតាំង២៖ ស្ថិតនៅទីស្នាក់ការបក្សស្រុកជាំក្សាន្ត ដែលមានប្រជាពលរដ្ឋចូលរួមជាង១៧០០នាក់ និងទីតាំង៣៖ នៅតាមភូមិប្រមាណជិត១០០គ្រួសារ។
សូមជម្រាបថា ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន ណែនាំដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់ ព្រមទាំងប្រជាពលរដ្ឋទាំងអស់ រួមគ្នារៀបចំកម្មវិធីហូបនំបញ្ចុក នៅថ្ងៃទី០៩ ខែមិថុនានេះ៕