Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សប្តាហ៍ក្រោយប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងរដ្ឋមន្ត្រីអប់រំ ជួបពិភាក្សាលើបទប្បញ្ញត្តិគ្រឹះមួយចំនួនរបស់រដ្ឋធម្មនុញ្ញ ដើម្បីដាក់ក្នុងកម្មវិធីសិក្សា

07-06-2019 09:34

(ភ្នំពេញ)៖ ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ លោក អ៉ឹម ឈុនលឹម និងរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ ពោលសប្តាហ៍ក្រោយនេះ នឹងជួបពិភាក្សាគ្នាលើបទប្បញ្ញត្តិគ្រឹះមួយចំនួន ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ដើម្បីដាក់បញ្ចូលក្នុងកម្មវិធីសិក្សាពីកម្រិតបឋមរហូតដល់វិទ្យាល័យ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាធម្មនុញ្ញនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩នេះ បានឱ្យដឹងថា កិច្ចពិភាក្សានេះនឹងធ្វើឡើងនៅម៉ោង២រសៀលនៅទីស្តីការក្រុមប្រឹក្សាធម្មនុញ្ញ៕