Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នាំយកមេដាយបញ្ជាក់គុណភាពអន្ដរជាតិចំនួន៦ ពីប្រទេសអ៊ីតាលីមកដល់កម្ពុជាហើយ !

05-06-2019 18:21

(ភ្នំពេញ)៖ ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បាននាំយកមេដាយមាសបញ្ជាក់គុណភាពអន្តរជាតិចំនួន៦ ពី Monde Selection Awards 2019 ដែលទទួលបានពីប្រទេសអ៊ីតាលី មកដល់ប្រទេសកម្ពុជា នៅថ្ងៃទី0៥ ខែមិថុនា ឆ្នាំ២០១៩។

លោក លាង ពៅ (ភីធើរ) សមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីសឲ្យដឹងថា «ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស វិនិយោគជាចម្បងលើធនធានមនុស្ស ដែលមានសមត្ថភាពគ្រឿងចក្រ និងបច្ចេកវិទ្យាទំនើបចុងក្រោយ និងគ្រឿងផ្សំគុណភាពខ្ពស់ ដើម្បីសម្រិតសម្រាំងគុណភាព ផលិតផលគ្រប់មុខរបស់ខ្លួន ឲ្យមានគុណភាពខ្ពស់កម្រិតអន្តរជាតិ សាកសមជាផលិតផលកូនខ្មែរជម្រើសទីមួយ សម្រាប់ប្រជាពលរដ្ឋខ្មែរពិតៗ»

ផលិតផលរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលទទួលបានមេដាយមាសបញ្ជាក់ពី គុណភាពអន្តរជាតិទាំង៦រួមមាន៖ ស្រាបៀរកម្ពុជា, ស្រាបៀរ Barrley Black អ៊ិចស្ត្រាស្តោត, ទឹកក្រូចអាយស៍កូឡា, ទឹកក្រូចអាយស៍រសជាតិក្រូចឆ្មា, ទឹកក្រូចអាយស៍រសជាតិផ្លែឈើចំរុះ និងទឹកផ្លែឈើជូបរសជាតិគូលែន៕