Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងនគរបាលខណ្ឌព្រែកព្នៅ ឃាត់ខ្លួនមុខសញ្ញាចែកចាយថ្នាំញៀនម្នាក់ ដកហូតបានថ្នាំមួយចំនួន

05-06-2019 17:25

(ភ្នំពេញ)៖ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ បានឃាត់ខ្លួនមុខសញ្ញាចែកចាយថ្នាំញៀនម្នាក់ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩នេះ ពេលកំពុងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅលើកំណាត់មហាវិថីឈ្នះឈ្នះ ស្ថិតក្នុង​ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

មន្ត្រីនគរបាលខណ្ឌព្រែកព្នៅ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ រឿន រ៉ុន អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិថ្មី ឃ៉ំចាន់សែន ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចបញ្ជាក់ថា មុនឈានទៅឃាត់ខ្លួនជនសង្ស័យ កម្លាំងផ្នែកជំនាញ សហការជាមួយផ្នែកសណ្ដាប់ធ្នាប់ចរាចរណ៍ ដោយដាក់គោលដៅរឹតបន្តឹង ច្បាប់ចរាចរណ៍ និងគ្រឿងញៀននៅចំណុចកើតហេតុខាងលើ ហើយបានប្រទះឃើញជនសង្ស័យជិះម៉ូតូមួយគ្រឿង ក្នុងទិសដៅពីកើតទៅលិច។ ឃើញយ៉ាងដូច្នេះ និងមានការសង្ស័យក៏ឃាត់ឲ្យឈប់ ដើម្បីត្រួតពិនិត្យឆែកឆេរ។

ក្នុងនោះសមត្ថកិច្ចបានរកឃើញគ្រឿងញៀន ប្រភេទក្រាមសថ្លាចំនួន០៥កញ្ចប់ និងសម្ភារប្រើប្រាស់មួយចំនួន រួចបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីធ្វើការសួរនាំបន្ដ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនិតិវិធី៕