Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង ឧបត្ថម្ភថវិកាជាង ៤លានរៀល ដល់ពលរដ្ឋក្រីក្រមួយគ្រួសារ មានកូនពិការ ៣នាក់ នៅក្រុងសិរីសោភ័ណ និងសន្យាឧបត្ថម្ភប្រចាំខែបន្ដទៀត

28-05-2019 11:14

(បន្ទាយមានជ័យ)៖ ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង បានផ្ដល់ប្រាក់ឧបត្ថម្ភដល់ប្រជាពលរដ្ឋក្រីក្រមួយគ្រួសារ ដែលមានកូន ៤នាក់ក្នុងបន្ទុក (៣នាក់ពិការ) ដែលរស់នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ថវិការបស់ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង ត្រូវបានក្រុមការងាររបស់លោក យកទៅប្រគល់ជូនដល់ដៃគ្រួសារក្រីក្រមួយនេះ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ ចំនួន៤,០៥០,០០០រៀល ដើម្បីជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃ។

លើសពីនេះ ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង ក៏បានសន្យាថា នឹងបន្ដឧបត្ថម្ភថវិកាជាប្រចាំខែបន្ដទៅមុខទៀតផងដែរ៕