ភ្លៀង១មេបង្កឲ្យដើមឈើ១ដើមធំ ដួលកាត់ផ្លូវជាតិលេខ៦២ កំពង់ធំ-ព្រះវិហារ នាំឲ្យរាំងការធ្វើដំណើររបស់ប្រជាពលរដ្ឋ
27-05-2019 18:20
(កំពង់ធំ)៖ ប្រជាពលរដ្ឋ ដែលធ្វើដំណើរផ្លូវជាតិលេខ៦២ កំពង់ធំ-ព្រះវិហារ បានរាយការណ៍ថា បន្ទាប់ពីមានភ្លៀង១មេ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩នេះ ធ្វើឲ្យដើមឈើធំមួយដើម ដួលរលំកាត់ផ្លូវជាតិខាងលើនេះ ដែលឲ្យពួកគាត់មិនអាចធ្វើដំណើរឆ្លងកាត់បានឡើយ គិតមកដល់ពេលនេះ។
អនុប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ លោក ពណ្ណ រាយ បានឲ្យដឹងថា ការរលំដើមឈើធំ១ដើមនេះ ដោយមានភ្លៀងធ្លាក់១មេ ប៉ុន្តែមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សឆ្លងកាត់ឡើយ តែប្រជាពលរដ្ឋមិនអាចធ្វើដំណើរឆ្លងកាត់បាន។
ប្រជាពលរដ្ឋ បានអំពាវនាវឲ្យអាជ្ញាធរ និងសមត្ថកិច្ចជួយសម្រួល យកឡានស្ទួចមកលើកដើមឈើនេះចេញផង៕