Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បើកបរសូមកុំជែងក្នុងស្ថានភាពគ្រោះថ្នាក់! ស្លាប់២នាក់ និងរបួស៧នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៤ ខែឧសភាម្សិលមិញ

25-05-2019 06:28

(ភ្នំពេញ)៖ យោងតាមរបាយការណ៍នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ៧លើក បណ្ដាលឲ្យមនុស្សស្លាប់២នាក់, របួសធ្ងន់៦នាក់ និងរបួសស្រាលម្នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង៧លើកនេះ បណ្ដាលឲ្យខូចខាតម៉ូតូចំនួន ៩គ្រឿង, រថយន្តតូច២គ្រឿង, រថយន្ដធុងធំ២គ្រឿង និងគោយន្ដ១គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្មើសល្បឿន, មិនគោរពសិទ្ធិ, មិនប្រកាន់ស្ដាំ, ស្រវឹង និងប្រជែង។

សូមបញ្ជាក់ថា រយៈពេល២៤ថ្ងៃចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ២៧៣លើក, បណ្ដាលឲ្យមនុស្សស្លាប់ចំនួន ១២៣នាក់ របួសធ្ងន់ ២៦៥នាក់ និងរបួសស្រាល ១៣១នាក់៕