Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលខេត្តព្រះសីហនុ គ្រោងយកទីតាំងឆ្នេរអូរត្រេះ ធ្វើជាកន្លែងប្រារព្ធពិធីបុណ្យសមុទ្រឆ្នាំ២០២០

18-05-2019 16:46

(ព្រះសីហនុ)៖ អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ លោក យន្ត មីន បានថ្លែងថា ឆ្នាំ២០២០ខាងមុខ ដែលខេត្តព្រះសីហនុធ្វើជាម្ចាស់ផ្ទះ នៃពិធីបុណ្យសមុទ្រ គឺរដ្ឋបាលខេត្តមានគម្រោងយកឆ្នេរអូរត្រេះ ធ្វើជាទីតាំងធំសម្រាប់រៀបចំពិធីបុណ្យនេះ។

លោក យន្ត មីន បានឲ្យដឹងដូច្នេះនៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩នេះ ក្នុងកំលុងពេល រូបលោកបានដឹកនាំមន្ត្រីក្រោមឱវាទរួមមាន៖ អភិបាលរងខេត្ត, អភិបាលក្រុងព្រះសីហនុ និងប្រធានមន្ទីរមួយចំនួន ចុះពិនិត្យផ្ទាល់ដល់ទីតាំងឆ្នេរអូរត្រេះ។

នាឱកាសនោះ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បញ្ជាក់ថា សម្រាប់ជុំពិធីបុណ្យសមុទ្រលើកក្រោយ គឺនៅឆ្នាំ២០២០ ដែលខេត្តព្រះសីហនុ ទទួលរៀបចំជាម្ចាស់ផ្ទះ បន្ទាប់ពីខេត្តកំពត រដ្ឋបាលខេត្តព្រះសីហនុ គ្រោងនឹងយកទីតាំងឆ្នេរអអូរត្រេះ សម្រាប់ធ្វើជាកន្លែងប្រារព្ធពិធីបុណ្យសមុទ្រតែម្តង ព្រោះមានបរិស្ថានអនាម័យល្អ និងធំទូលាយថែមទៀតផង៕