Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រង្វាន់៤០លានរៀលពីស្រាបៀរកម្ពុជា ជួយបង្កើតមុខរបរបន្ថែមដល់អតិថិជន

17-05-2019 17:52

(ភ្នំពេញ)៖ អ្នកឈ្នះរង្វាន់៤០លានរៀល ពីក្រវិលកំប៉ុងស្រាបៀរកម្ពុជា បានលើកឡើងថា រង្វាន់ដ៏សន្ធឹកសន្ធាប់នេះ ជួយពួកគាត់ក្នុងការពង្រីកមុខរបរបន្ថែម។

ជាក់ស្ដែង លោក អឿន ចំរើន អាជីវករលក់ដូរសម្លៀកបំពាក់នៅខេត្តកណ្ដាល ធ្លាប់បានឈ្នះរង្វាន់៤០លានរៀលពីស្រាបៀរកម្ពុជា។

លោក ចំរើន ឲ្យដឹងថា «ប្រពន្ធខ្ញុំទិញក្លាសេទុកក្នុងទូទឹកកកឲ្យជាប្រចាំ។ ពេលត្រូវរង្វាន់ជាលុយចំនួនច្រើនបែបនេះ ខ្ញុំភ្ញាក់ផ្អើលមែនទែន។ លុយនេះនឹងជួយខ្ញុំអាចទិញខោអាវមកបន្ថែម ដើម្បីបង្រីកអាជីវកម្ម ពីព្រោះអ្វីខ្ញុំកំពុងតែប៉ងបង្រីកមុខរបរបន្ថែមផង»

ស្រដៀងគ្នាដែរ លោក ឆិត សារឿន កសិករខេត្តសៀមរាប តែងពិសាស្រាបៀរកម្ពុជា ពេលសម្រាកពីការងារ បានត្រូវរង្វាន់៤០លានរៀលនេះដែរ ពីស្រាបៀរកម្ពុជា។ លោកថ្លែងថា៖ «ខ្ញុំមិនដែលនឹកនាដល់រង្វាន់អ្វីទេ។ ចៃដន្សអ្វីថ្ងៃមួយ គាស់មកឃើញលេខ៤០ធំៗ ក៏ចាប់អារម្មណ៍ មើលទៅឃើញថាត្រូវរង្វាន់៤០លានមែន។ ថវិកាបានពីការត្រូវរង្វាន់នេះនឹងឲ្យទៅកូន ដើម្បីបង្កើតមុខរបរលក់ដូរក្នុងផ្សារបន្ថែម ពីព្រោះកូនត្រូវការជាចាំបាច់»

មិនខុសគ្នាប៉ុន្មាន លោក វន់ ស្រេន អ្នកបើកបររថយន្តដឹកទំនិញឲ្យអតិថិជន សប្បាយចិត្តខ្លាំងនៅពេលបានឈ្នះរង្វាន់ ៤០លានរៀលពីស្រាបៀរកម្ពុជា។

លោករៀបរាប់ថា «ខ្ញុំមិនទាន់គិតថា ត្រូវធ្វើអ្វីជាមួយនឹងថវិកាហ្នឹងទេ ប៉ុន្តែថវិកានេះនឹងជួយផ្លាស់ប្ដូរជីវិតខ្ញុំ ដែលអាចធ្វើឲ្យខ្ញុំអាចបង្កើតមុខរបរបន្ថែមបាន»

គួរបញ្ជាក់ថា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ផ្ដល់រង្វាន់ជាទឹកប្រាក់ ៤លានរៀលចំនួន២០០០រង្វាន់ និង៤០លានរៀល១០០រង្វាន់ ដល់អតិថិជនដោយគ្រាន់តែគាស់ក្រវ៉ិលកំប៉ុងស្រាបៀរកម្ពុជា៕