Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ដើម្បីទប់កម្ដៅថ្ងៃកំពុងក្ដៅខ្លាំង ប្រជាជនជប៉ុនដាំរុក្ខជាតិវល្លិនៅតាមបង្អួច ឬជញ្ជាំងផ្ទះ, អគ្គរាជទូតជប៉ុនក៏អំពាវនាវដល់មិត្តកម្ពុជាសាកធ្វើដូច្នេះដែរ (Video inside)

10-05-2019 11:13

(ភ្នំពេញ)៖ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក ហ៉ីដេហ៉ីសា ហូរីណូឈិ បានបង្ហាញឱ្យដឹងថា ខណៈដែលកម្ដៅព្រះអាទិត្យកំពុងឡើងក្ដៅខ្លាំង ប្រជាជននៅជនប៉ុនតែងតែធ្វើ «វាំងននបៃតង» នៅតាមគេហដ្ឋាន សួនច្បារ ឬអគារនានា ដើម្បីទប់ទល់ការជះពន្លឺ និងការភាយចំហាយក្ដៅខ្លាំងពីខាងក្រៅ ព្រមទាំងដើម្បីផ្ដល់នូវសោភ័ណភាពបៃតងផងដែរ។

លោកអគ្គរាជទូតជប៉ុនបានពន្យល់ថា «វាំងននបៃតង» គឺជាការដាំរុក្ខជាតិវល្លិបៃតងនៅក្បែរបង្អួចផ្ទះ ឬជញ្ជាំងកញ្ចក់ ដើម្បីកាត់បន្ថយពន្លឺ និងកម្ដៅព្រះអាទិត្យដែលភាយចូលគេហដ្ឋានរបស់ប្រជាពលរដ្ឋ និងអគារការិល័យជាដើម។

ជាមួយនឹងការនិយាយជាភាសាខ្មែរតាមសំនៀងអ្នកស្រុកជប៉ុន លោកអគ្គរាជទូតក៏បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជា គួរតែសាកល្បងធ្វើវាំងននបៃតងនេះ តាមការនិយមរបស់ប្រជាជនជប៉ុន ព្រោះនៅកម្ពុជាសម្បូរទៅដោយរុក្ខជាតិវល្លិបៃតង ដែលមានសារៈប្រយោជន៍ច្រើនណាស់។

សូមទស្សនាវីដេអូអប់រំពិសេសប្រមាណ ៦០នាទី របស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា៖