Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី០៩ ខែឧសភា៖ រកឃើញយានយន្ដល្មើសច្បាប់៨៦៨គ្រឿង និងផាកពិន័យ៥៧៨គ្រឿង

09-05-2019 18:41

(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៤,៤២៨គ្រឿង រកឃើញល្មើសច្បាប់៤៦៨គ្រឿង (ម៉ូតូ៧៥%) អប់រំ២៩០គ្រឿង និងផាកពិន័យ៥៧៨គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍ បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី០៩ ខែឧសភានេះ ត្រួតពិនិត្យរួម បានចំនួន២,៦៥៧គ្រឿង, អប់រំ១៨៥គ្រឿង និងផាកពិន័យ៤៦៣គ្រឿង។

សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល៩ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន២៧,៧៣៧គ្រឿង រកឃើញយានយន្តល្មើស៥,៨២២គ្រឿង (ម៉ូតូ៨១%) ក្នុងនោះអប់រំ១,៩៥២គ្រឿង និងផាកពិន័យ៣,៨៧០គ្រឿង៕