Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្រ្តីអាវុធហត្ថ ប្រកាសស្វែងរកម្ចាស់រថយន្ត Mazda ដែលប្លុងទុកចោលរយៈពេល ៧ថ្ងៃ នៅមុខភោជនីយដ្ឋាន «ចាស់ស្មីន» ក្នុងខណ្ឌពោធិ៍សែនជ័យ

07-05-2019 15:58

(ភ្នំពេញ)៖ លោក ស៊ើន កែវវ៉ាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានប្រកាសរកម្ចាស់រថយន្ត Mazda មួយគ្រឿង ចង្កូតស្តាំ ដែលត្រូវបានជនមិនស្គាល់មុខ បើកយកមកប្លុងចោលនៅមុខភោជនីយដ្ឋាន «ចាស់ស្មីន» ចំនួន ៧ថ្ងៃ ដោយមិនឃើញមានអ្នកមកយកនោះឡើយ។

ក្រោយប្រទះឃើញរថយន្តទុកចោលជាច្រើនថ្ងៃបែបនេះ ទើបម្ចាស់ភោជនីយដ្ឋាន បានរាយការណ៍ទៅកាន់កងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ចុះទៅត្រួតពិនិត្យក្រែងរថយន្តខាងលើនោះ អាចជាប់ពាក់ព័ន្ធជាមួយនឹងបទល្មើសផ្សេងៗ។ ហេតុការណ៍ដែលដឹងដល់សមត្ថកិច្ច បានកើតឡើងនៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅភោជនីដ្ឋាន «ចាស់ស្មីន» តាមផ្លូវសហព័ន្ធរុស្សី ភូមិប៉ប្រ៉កជើង សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

លោក ស៊ើន កែវវណ្ណធី បានឲ្យដឹងថា រថយន្តដែលចតទុកចោល ម៉ាក Mazda ចង្កូតស្តាំ ពណ៌ខ្មៅ ពាក់ស្លាកលេខ ចង្កូតស្តាំ PP-0726 ។

តាមអ្នកមើលការខុសត្រូវហាង «ចាស់ស្មីន» បានឲ្យដឹងថា គាត់ក៏មិនបានចាប់អារម្មណ៍ ម្ចាស់ជាជនជាតិខ្មែរ ឬបរទេសដែរ ខណៈដែលភ្ញៀវចេញចូល ហើយរថយន្តខាងលើ ត្រូវបានចតទុក ជាងមួយសប្តាហ៍មកហើយ និងគិតថា ជារថយន្តភ្ញៀវ តែដល់យូរថ្ងៃបែបនេះ រកម្ចាស់មិនឃើញ ចៀសវាងខ្លាចកើតមានបញ្ហាផ្សេងៗ ទើបនៅព្រឹកថ្ងៃទី០៧ ខែឧសភានេះ រាយការណ៍ទៅអាវុធហត្ថខណ្ឌ ចុះមកពិនិត្យជាក់ស្តែង និងអូសយកទៅរក្សាទុក។

លោក ស៊ើន កែវវណ្ណធី ក្នុងនាមជាអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានសុំធ្វើការប្រកាសស្វែងរកម្ចាស់គោយន្តខាងលើ នៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ និងម្ចាស់រថយន្តត្រូវកាន់ឯកសារ ដែលពាក់ព័ន្ធជាមួយរថយន្តដើម្បីមកទទួលរថយន្ត ត្រឡប់ទៅវិញផងដែរ៕